ថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ កម្លាំងអន្តរាគន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានចេញល្បាតចល័ត និងចុះតាមគោលដៅតំបន់ឆ្នេរសមុទ្រ សំដៅការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ។
ជាមួយគ្នានេះកងម្លាំងរបស់យើង ក៏បានផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំ និងវិធានការនានារបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការ “៣កុំ ៣ការពារ” របស់ប្រមុខរាជរដ្ឋាភិបាល និងត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារកត្តាអាកាសធាតុ មានខ្យល់ខ្លាំងឬ រលកសមុទ្រធំៗ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ផ្សេៗកើតឡើងជាយថាហេតុ។