នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខដល់កងកម្លាំងនៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរដល់កងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត ដែលបានខិតខំ អនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួន ប្រកបស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធិភាពខ្ពស់នាពេលកន្លងមក។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវអំណោយរួមមាន៖ ទឹកក្រូចចំនួន ១០០កេស ទឹកបរិសុទ្ធចំនួន ៥០កេស និងថវិកាចំនួន ១០លានរៀល ជូនដល់តំបន់ប្រតិបតិ្តការសឹករងខេត្តព្រះសីហនុ ដើម្បីជាការលើកទឹកចិត្តផងដែរ។