នារសៀលថ្ងៃអង្គារ ៧រោជ ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យប្រព័ន្ធអូរប្រឡាយចាប់ពីប្រឡាយអូរ២ រហូតដល់ប្រឡាយអូរ៥ស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានពិនិត្យប្លង់អូរប្រឡាយ និងរកដំណោះស្រាយ ដើម្បីបើកផ្លូវទឹកឱ្យបានធំទូលាយ ព្រមទាំងបានធ្វើការណែនាំឱ្យមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត យកគ្រឿងចក្រកាយស្តារអូរប្រឡាយឱ្យបានធំ និងជ្រៅជាងមុន ធ្វើយ៉ាងណាបើកមុខទឹកឱ្យហូរបានលឿន ដើម្បីកាត់បន្ថយការជន់លិចដោយជំនន់ទឹកភ្លៀងក្នុងរដូវវស្សា៕