Home / ព័ត៌មានទូទៅ / ការអញ្ជើញចុះពិនិត្យប្រព័ន្ធលំហូរទឹកតាមអូរប្រឡាយសំខាន់ៗ

ការអញ្ជើញចុះពិនិត្យប្រព័ន្ធលំហូរទឹកតាមអូរប្រឡាយសំខាន់ៗ

ព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យប្រព័ន្ធលំហូរទឹកតាមអូរប្រឡាយសំខាន់ៗ ចាប់ពីស្ពានអូរ១ មកស្ពានអង្គការម្លប់តាប៉ាង និងបន្តមកស្ពានស្តេចមឹក ស្ថិតភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បន្តកាយស្តារអូរប្រឡាយទាំងអស់ នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ទៅតាមនិយាមកាឱ្យបានធំជ្រៅ ដើម្បីរំដោះជំនន់ទឹកភ្លៀងកុំឱ្យជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋ។ ទន្ទឹមនោះឯកឧត្តម ក៏បានស្នើសុំបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយរដ្ឋបាលក្រុង ខេត្ត ធ្វើការវេចខ្ចប់និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មិនត្រូវបោះចោលពាសវាលពាសកាលនោះទេ ព្រោះនៅពេលភ្លៀងវាអាចហូរចូលតាមលូ អូរ ប្រឡាយធ្វើឱ្យស្ទះផ្លូវទឹក ប្រសិនបើយើងវេចខ្ចប់សំរាមបានល្អ ក្រោយពេលភ្លៀងរាំង ទឹកនឹងស្រកចុះវិញយ៉ាងលឿនផងដែរ៕