ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ សមាគមក្រុមប្រឹក្សាខេត្ត បានរៀបចំធ្វើវេទិកាថ្នាក់ខេត្ត សមាគមក្រុមប្រឹក្សា ឃុំ សង្កាត់ ស្រុក ក្រុង ខេត្តព្រះសីហនុ ស្ដីពីការលើកកំពស់ការអនុវត្តតួនាទី របស់ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សា ឃុំ សង្កាត់ លើការងារអភិវឌ្ឍន៍មូលដ្ឋាន
រៀបចំដោយ សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំសង្កាត់ ខេត្តព្រះសីហនុ ឧបត្ថម្ភនិងគាំទ្រដោយ ក្រសួងមហាផ្ទៃ សម្ព័ន្ធជាតិ undp/aces ក្រោមអធបតីភាព ពីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និង លោក ឈិន សេងងួន អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។
នៅក្នុងកិច្ចប្រជុំនេះផងដែរក៏បានពិភាក្សា និងធ្វើបទបង្ហាញអំពី
-ចំណាប់អារម្មណ៍គណៈអភិបាលខេត្ត
-ចំណាប់អារម្មណ៍ឯកឧត្តមប្រធាន ក្រុមប្រឹក្សាខេត្ត
-ចំណាប់អារម្មណ៍របស់ ប្រធានសី្តពីទីសមាគម
-បង្ហាញពីគោលបំណងនិងលទ្ឋផលរំពឹង ទុកនៃវេទិកា
-បទបង្ហាញអំពីលទល្ឋផល នៃវេទិកាថ្នាក់ក្រុង ស្រុក និង បញ្ហាសេសសល់ ដែលត្រូវពិភាក្សានៅវេទិកាថ្នាក់ខេត្ត៕ (សម្បត្តិ)