គិតត្រឹមថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលថវិកា និងសម្ភារៈសម្រាប់សាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ
ពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា ក្រុមហ៊ុន និងសប្បុរសជន មានដូចខាងក្រោម៖
១.ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងលោកជំទាវ ឧបត្ថម្ភថវិកា ១០០.០០០ដុល្លាអាមេរិក។
២.លោក LIAO JUNG YUEH អគ្គនាយកក្រុមហ៊ុន ជីរីតា អ៉ិនវេសម៉ិន ឧបត្ថម្ភថវិកា ២០០.០០០ដុល្លាអាមេរិក។
៣.លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ឧបត្ថម្ភថវិកា ៥០.០០០ដុល្លាអាមេរិក។
៤.លោកឧកញ៉ា លាង ឃុន និងលោកជំទាវ ក្រុមហ៊ុន ជីបម៉ុង ឧបត្ថម្ភដែក ១៦លី ១៤.៦៥តោន ដែក ១២លី ៤.៩២តោន។
៥.លោកឧកញ៉ា លី គួង និងលោកជំទាវ ឧបត្ថម្ភថវិកា ៥០.០០០ដុល្លាអាមេរិក។
៦.លោក សាន ហេង ក្រុមហ៊ុន ហេង សម្បត្តិ ឧបត្ថម្ភថវិកា ៥០.០០០ដុល្លាអាមេរិក។
៧.ឧកញ៉ា ខូវ សម្បត្តិ និងលោកជំទាវ ឧបត្ថម្ភស៉ីម៉ង់ ២៥០ តោន។
៨.លោក កែវ សុផល និងអ្នកស្រី ក្រុមហ៊ុនរ៉ូយ៉ាល់មេគង្គ ឧបត្ថម្ភថវិកា ១០.០០០ដុល្លាអាមេរិក។
៩.ក្រុមហ៊ុន WHITE SAND GROUP ឧបត្ថម្ភថវិកា ២០.០០០ដុល្លាអាមេរិក។
១០.ក្រុមហ៊ុន SHOU MING KE JI YUAN Co,Ltd ឧបត្ថម្ភថវិកា ១០.០០០ដុល្លាអាមេរិក។
១១.ក្រុមហ៊ុន លី ហាវ អ៉ិនធើណេសិនណល ហូធែល ឧបត្ថម្ភថវិកា ២០.០០០ដុល្លាអាមេរិក។
១២.ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវ ថវិកា ឧបត្ថម្ភថវិកា ៥០.០០០ដុល្លាអាមេរិក។
១៣.អ្នកឧកញ៉ា ចេន ហ្ស៊ី និងលោកជំទាវ ឧបត្ថម្ភថវិកា ១០០.០០០ដុល្លាអាមេរិក។
១៤.លោក សុខ សំណាង និងលោកស្រី ឧបត្ថម្ភថវិកា ៥០ ដុល្លាអាមេរិក។
អគារតេជោព្យាបាលជំងឺកូវីដ-១៩ មានទទឹង ៣៣ម៉ែត្រ បណ្តោយ ៩០ម៉ែត្រ មានកម្ពស់មួយជាន់ អាចដាក់គ្រែបានចំនួន ៣៥៦គ្រែ (គ្រែមួយជាន់) និងគ្រែចំនួន ៧១២ (គ្រែពីរជាន់)។ ហើយអគារតេជោព្យាបាលជំងឺកូវីដ-១៩ បាន និងកំពុងចដំណើរការសាងសង់យ៉ាងមមាញឹក ដោយប្រើប្រាស់រយ:ពេល ០៣ខែ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា ក្រុមហ៊ុន និងបងប្អូនសប្បុរសជន ដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈបំរើឱ្យការងារសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យាបាលជំងឺកូវីដ-១៩ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ដោយមិនគិតថ្លៃ ហើយក៏ជាសមិទ្ធផលថ្មីមួយទៀតដែលជាការចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា ក្រុមហ៊ុន និងសប្បុរសជន នៅក្នុងមន្ទីរពេទ្យបង្អែករបស់យើងផងដែរ។
ឯកឧត្តមអភិបាលខេត្ត សង្ឃឹមនឹងជឿជាក់ថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ក្រុមហ៊ុន រោងចក្រ និងសប្បុរសជនបន្តជួយឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារ:បំរើឱ្យការងារសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ទទួលបានលទ្ធផលល្អ និងបញ្ចប់នាពេលខាងមុខ ។
សូមជម្រាបជូនផងដែរថា នៅក្នុងយុទ្ធនាការនៃប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុ រដ្ឋបាលខេត្តបានទទួលសមិទ្ធផលជាច្រើនបំរើឱ្យវិស័យសុខាភិបាលមានដូចជា អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ម៉ាស៊ីនផលិតអុកស៉ីសែន អគារព្យាបាលជំងឺកូវីដ-១៩ អគារព្យាបាលសម្រាប់ពិរុទ្ធជន និងជនត្រូវចោទ និងអគារតេជោព្យាបាលជំងឺកូវីដ-១៩៕