Home / ព័ត៌មានទូទៅ / ការចុះត្រួតពិនិត្យទីតាំងនៅតាមបណ្តោយវិថី​តេជោ​ តភ្ជាប់ពីវិថី​ ២ធ្នូ មកចុងផ្លូវ​ ៥០២ ស្ថិតនៅតំបន់ពយតាមូង​

ការចុះត្រួតពិនិត្យទីតាំងនៅតាមបណ្តោយវិថី​តេជោ​ តភ្ជាប់ពីវិថី​ ២ធ្នូ មកចុងផ្លូវ​ ៥០២ ស្ថិតនៅតំបន់ពយតាមូង​

នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែសីហាឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងនៅតាមបណ្តោយវិថី​តេជោ​ តភ្ជាប់ពីវិថី​ ២ធ្នូ មកចុងផ្លូវ​ ៥០២ ស្ថិតនៅតំបន់ពយតាមូង​ ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីត្រៀមទុកសម្រាប់រៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនាពេលខាងមុខ។

ជាមួយគ្នានេះ ដើម្បីឱ្យទីតាំងខាងលើ មានសោភ័ណភាព និងបរិស្ថានស្អាត រដ្ឋបាលខេត្តបាន និងកំពុងរៀបចំកែលម្អសួនច្បារ ដាក់អំពូលភ្លើង ដាំដើមកោងកាង រៀបចំបន្ទប់ទឹក និងពង្រីកទីធ្លាឱ្យបានធំទូលាយបន្ថែមទៀត ដើម្បីជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ នាពេលខាងមុខកាន់តែច្រើនឡើង។
ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យក្រុមការងារត្រូវពន្លឿនការរៀបចំឱ្យបានលឿន ប្រកបដោយគុណភាព និងសោភ័ណភាព៕