សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រះសីហនុ មានអាយុចាប់ពី១៨ឆ្នាំឡេីង (ពេលវេលាសល់មិនយូរទៀតទេ) សូមរួសរាន់អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នានៅតាមទីតាំងចំនួន ០៤ ចាប់ពីវេលាម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច មានដូចខាងក្រោម៖
១/ ទីតាំងសាលារៀនឃ្លាំងលើ ( 066 300 678 )
២/ ទីតាំងសាលារៀនសម្តេចឳ ( 016 498 558 )
៣/ ទីតាំងសាលារៀនហ៊ុន សែន កម្មករ ( 016 863 227 )
៤/ ទីតាំងសាលារៀនហ៊ុន សែន មិត្តភាព ( 097 483 3333 )
* អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩
១/ បង្ការជម្ងឺកូវីដ-១៩
២/ បង្កើតអង់ទីគ័រក្នុងខ្លួន ករណីឆ្លងជម្ងឺកូវីដ-១៩ អ្នកជម្ងឺមិនធ្លាក់ក្នុងស្ថានភាពឈឺធ្ងន់ធ្ងរ។
* សូមបញ្ជាក់ជូនបន្ថែម៖ ការចែកប័ណ្ណចាក់វ៉ាក់សាំង និងការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ គឺមិនត្រូវបានគិតថ្លៃទេ៕