Home / សេចក្តីជូនដំណឹង / សេចក្តីអំពាវនាវ

សេចក្តីអំពាវនាវ

រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់លោកឧកញ៉ា លោក លោកស្រីជាម្ចាស់ផ្ទះជួល បន្ទប់ជួល ម្ចាស់ផ្សារឯកជន ម្ចាស់តូប រាន ស្តង់លក់ដូរ ម្ចាស់ធនាគារ ម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទាំងអស់ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុដូចខាងក្រោម៖
១- ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឈ្នួលបន្ទប់ និងឈ្នួលតូប រាន ស្តង់លក់ដូរ លើក
លែងការបង់ការប្រាក់ឬកាត់បន្ថយការប្រាក់ ឬពន្យាពេលនៃការបង់ការប្រាក់ឬពន្យាការបង្វិលសងថ្លៃដើម
ក្នុងដំណាក់កាលនៃការផ្ទុះព្រឹត្តិការណ៍«សហគមន៍ ២០ កុម្ភៈ» នេះ រហូតដល់ស្ថានភាពនៃការរីករាលដាលនៃ
ជំងឺកូវីដ-១៩ មានសភាពធូរស្រាលឡើងវិញ។

២- យោគយល់អធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ ឬឈ្នួលតូប រាន ស្តង់លក់ដូរពី
អ្នកស្នាក់នៅ ពីអ្នកលក់ដូរ ពីអ្នកខ្ចីប្រាក់ ដោយមិនគួរពិន័យឱ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់មកទូទាត់សង
ថ្លៃប្រាក់ឈ្នួល ហើយគួរបន្តអនុញ្ញាតឱ្យពួកគាត់បានស្នាក់នៅ លក់ដូរបន្តទៀត មិនគួរបណ្តេញពួកគាត់ចេញ ឬ
បញ្ឈប់កិច្ចសន្យាជួល ឬដកហូតយកឯកសារ វត្ថុធានាផ្សេងៗដាក់លក់ឡាយឡុងឡើយ។
៣- ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ«៣ការពារ និង ៣កុំ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។