ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ក្រោមការណែនាំឯកឧត្តម យន្ត មីន អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ លោក ឈិត រតនៈ នាយករងរដ្ឋបាល នៃសាលាខេត្តព្រះសីហនុ បានដឹកនាំមន្ត្រី ទីចាត់ការទាំងប្រាំមានដូចខាងក្រោម៖
ទីចាត់ការរដ្ឋបាល ទីចាត់ការហិរញ្ញវត្ថុ ទីចាត់ការគ្រប់គ្រងធនធានមនុស្ស ទីចាត់ការអន្តរវិស័យ ទីចាត់ការផែនការ និងវិនិយោគ និងអង្គភាពលទ្ធកម្មខេត្ត ដើម្បីចូលរួមបោសសំអាតបរិវេណសាលាខេត្ត និងតាមបណ្ដោយវិថីផែតាំងពី មុខសាលាខេត្តរហូតដល់កាំសាបដើម្បីចូលរួមសំអាតអនាម័យ និងលើកកម្ពស់ទីក្រុងស្អាត។ (សម្បត្តិ)