ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវ កិច្ចប្រជុំ ពិភាក្សាលើ ការងារ កំណត់តំបន់គ្រប់គ្រង ជាតំបន់សហគមន៏ និងពិនិត្យ វាយតម្លៃ វឌ្ឍនភាព នៃការអនុវត្ត គម្រោងវិនិយោគ អភិវឌ្ឍន៏ របស់ក្រុមហ៊ុន Hong Kong Asia Research Investment Consulting Group Co.,Ltd ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ឯកឧត្តម សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តម ស្រ៊ុន ដារិទ្ឋ ទីប្រឹក្សា និងជានាយកទុន្ទាការល័យ ក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ដែលមកពី ស្ថាប័នពាក់ព័ន្ធនានានៅក្នុងខេត្តព្រះសីហនុផងដែរ។
នៅក្នុងអង្គប្រជុំនេះ ផងដែរ បានពិភាក្សាអំពី ការកំណត់តំបន់គ្រប់គ្រង ជាតំបន់សហគមន៏ ក្នុងឧទ្យានជាតិព្រះសីហនុ “រាម” ក្នុងភូមិសាស្ត្រ ឃុំរាម ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តបាន គួសបញ្ជាក់ផងដែរ នៅក្នុងកិច្ចប្រជុំពិភាក្សា លើការងារកំណត់ តំបន់គ្រប់គ្រង ជាតំបន់សហគមន៏ និងពិនិត្យ វាយតម្លៃវឌ្ឍនភាព នៃការអនុវត្ត គម្រោងវិនិយោគអភិវឌ្ឍន៏ របស់ក្រុមហ៊ុន Hong Kong Asia Research Investment Consulting Group Co.,Ltd នេះនឹងបន្តរហូតដល់រសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ ដោយបែងចែករប្រៀបវារៈផ្សេងៗ និងការចុះត្រួតពិនិត្យ ជាបន្តទៀត៕ សម្បត្តិ