Home / ព័ត៌មានទូទៅ / ការនាំយកអំណោយរបស់កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ១២ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក

ការនាំយកអំណោយរបស់កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ១២ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក

នៅរសៀលថ្ងៃចន្ទ ១០រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលក្រុងព្រះសីហនុ បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ១២ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក នៅផ្ទះដោយខ្លួនឯង ដោយមានការខ្វះខាត។

ជាមួយគ្នានោះ រដ្ឋបាលក្រុងព្រះសីហនុសុំឱ្យក្រុមគ្រួសារចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្រុមការងារបានធ្វើការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និងរក្សាការពារការឆ្លងជំងឺកូវីដ-១៩ ÷
១.អនុវត្តរក្សាគម្លាតសុវត្ថិភាពឱ្យបានពី ១,៥០ម៉ែត្រ
២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល
៣.ពាក់ម៉ាស់ការពារពេលធ្វើដំណើរទៅទីប្រជុំជន
តាមរយះការចៀសវាងទីកន្លែងបី គឺ៖
១.កន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់
២.កន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន
៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម
អំណោយទាំងនោះរួម÷
១.អង្ករ ១បាវ ចំនួន ៥០ គីឡូក្រាម
២.មី ១កេស
៣.ទឹកត្រី ១យួរ
៤.ត្រីខ ១យួរ
៥.ទឹកសុទ្ធ១ កេស
៦.ប្រេងឆា ១ដប
៧.ឃីតមួយឈុត និងថវិកាមួយចំនួន៕