Home / ព័ត៌មានទូទៅ / សិក្ខាសាលាអមព្រឹត្តការណ៍ យុទ្ធនាការទិញ ផលិតផលខ្មែរ BUT Cambodian Campaign 2016

សិក្ខាសាលាអមព្រឹត្តការណ៍ យុទ្ធនាការទិញ ផលិតផលខ្មែរ BUT Cambodian Campaign 2016

ខេត្តព្រះសីហនុ៖ នៅព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងពាណិជ្ជកម្ម នឹង រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំសិក្ខា សាលាអមព្រឹត្តការណ៍ យុទ្ធនាការ ទិញផលិតផលខ្មែរ BUT Cambodian Campaign 2016 ក្រោមប្រធានបទ ការកសាងទំនុកចិត្ត លើផលិតផលខ្មែរ Building Credibility towards Cambodian Products នៅសណ្ឋាគារ អូរសុី អូតែល ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន់ សូរស័ក្ក រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម អមដំណើរដោយ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឧកញា ឡាវ កាង ប្រធានសភា ពាណិជ្ជកម្ម ខេត្តព្រះសីហនុ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម សំ សីរីតន៍ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ។

ក្នុងឱកាសបើក អង្គសិក្ខាសាលានេះផងដែរ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ក៏បានសំដែង នូវការអបអរសាទ និងកោតសរសើរ ចំពោះការរៀបចំ ឱ្យមាននូវការតាំង បង្ហាញផលិតផលខ្មែរ (ចាប់ពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦) ក្នុងយុុទ្ធនាការ ទិញផលិតផលខ្មែរ។

បន្ថែមពីលើនេះ ក្នុងអង្គសិក្ខាសាលានេះផងដែរ ក៏បានធ្វើបទបង្ហាញសំខាន់ៗដូចជា៖
-ការរៀបចំយុទ្ធនាការទិញផលិតផលខ្មែរ
-ជំរុញការអនុវត្តលើប្រព័ន្ធគាំទ្រសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា
-ការប្រើប្រាស់ប្រព័ន្ធបាកូដ (GS1) កម្ពុជា
-កត្តាដែលជំរុញឲ្យវិស័យពាណិជ្ជកម្មទទួលបានជោគជ័យ និង និរន្តភាព ផ្តោតលើសិល្បះវេចខ្ចប់(Packaging)
-កត្តាដែលជំរុញឲ្យវិស័យពាណិជកម្មទទួលបានជោគជ័យ និងនិរន្តរភាព ផ្តោតលើ យុទ្ធសាស្រ្តវាយលុកទីផ្សារ (Marketing Promotion Strategy) ។សម្បត្តិ

01 02 03 04 05 06 07 08 09 10