Home / សេចក្តីជូនដំណឹង / សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សាធារណជន និងមន្ត្រីរាជការទាំងអស់ ឱ្យបានជ្រាបថា ៖ ដើម្បីអនុវត្តនូវវិធានការការពារ និង
ទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ រដ្ឋបាលខេត្តបានបោះពុម្ភដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid- នៅមុខច្រកចូលបរិវេណ និងអគាររដ្ឋបាលសាលាខេត្តព្រះសីហនុ។ ដូចនេះ សូមឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សាធារណជន និងមន្ត្រីរាជការទាំងអស់ មុនចូលបរិវេណសាលាខេត្ត ឬចូលអគាររដ្ឋបាលសាលាខេត្ត ត្រូវតែស្កេន QR Code «ទប់ស្កាត់កូវីដ Stop Covid- ជាមុនសិន។