រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code នៅទូទាំងប្រទេស “ទប់ស្កាត់កូវីដ Stop Covid” នៅតាមមន្ទីរ អង្គភាព សណ្ឋាគារ ផ្ទះសំណាក់ តំបន់កម្សាន្ត ទីប្រជុំជន និងផ្សារជាដើម ។ តាមរយៈការដាក់ឱ្យប្រើប្រព័ន្ធ QR Code នៅទូទាំងប្រទេស “ទប់ស្កាត់កូវីដ Stop Covid” មន្ត្រីរាជការសាលាខេត្ត និងសាធារណជន អាចស្កេននៅពេលចូលទីតាំងដែលមានមនុស្សចេញ-ចូលច្រើន និងទទួលបានដំណឹងឆាប់រហ័ស ប្រសិនបើទីតាំងនោះមានករណីឆ្លងជំងឺកូវីដ ។
ឯកឧត្តម គួច ចំរើន ក៏បានណែនាំថ្នាក់ដឹកនាំគ្រប់មន្ទីរ អង្គភាព ស្ថាប័ន គ្រឹៈស្ថានសាធារណៈ និងឯកជន ម្ចាស់អាជីវកម្ម ម្ចាស់ភោជនីយដ្ឋាន និងម្ចាស់ទីតាំងដែលមានមនុស្សជួបជុំច្រើន ឱ្យប្រើ ប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” ជាពិសេសសម្រាប់មន្ទីរអង្គភាពរបស់ខ្លួន ដោយត្រូវធ្វើតាមការណែនាំដូចខាងក្រោម៖
– ជំហានទី១៖ ចូលទៅកាន់គេហទំព័រ stopcovid.gov.kh
– ជំហានទី២ ៖ ចុចលើពាក្យថា “ស្នើសុំ QR Code”
– ជំហានទី៣ ៖ បំពេញឈ្មោះ លេខ ទូរស័ព្ទទំនាក់ទំនង អ៊ីម៉ែល និងអាសយដ្ឋានអង្គភាព រួចចុចពាក្យថា “ស្នើសុំ QR Code” បន្ទាប់មកចុចពាក្យថា “Download” ដើម្បីទទួលបាន QR Code មួយសន្លឹក
– ជំហានទី៤ ៖ ព្រីន QR Code ដែលបានបង្កើត រួចយកទៅបិទនៅច្រកចេញ-ចូលទីតាំងរបស់អង្គភាពសាមី ដែលផ្តល់ភាពងាយស្រួលដល់ការស្កេន QR Code។
ចំពោះសាធារណជនទាំងអស់ ត្រូវសហការចូលរួមស្កេន QR Code នេះ នៅតាមទីតាំងដែលមានដាក់ QR Code “ទប់ស្កាត់កូវីដ Stop Covid” ដោយអនុវត្តតាមជំហានទាំង៤ ដូចខាងក្រោម៖
– ជំហានទី១ ៖ រកមើលកន្លែងដែលមានដាក់បង្ហាញរូប QR Code នៅតាមច្រកចូល
– ជំហានទី២ ៖ ស្កេន QR Code ដោយប្រើកាមេរ៉ាទូរ ស័ព្ទដៃ។ ក្នុងករណីមិនអាចស្កេន QR Code តាមរយៈកាមេរ៉ា សូមចូលទៅកាន់គេហទំព័រ Stopcovid.gov.kh ដោយផ្ទាល់ រួចចុចលើពាក្យ “ចាប់ផ្តើមស្កេន”
-ជំហានទី៣ ៖ ចំពោះការចុះឈ្មោះលើកដំបូង តម្រូវឱ្យលោកអ្នកវាយលេខទូរស័ព្ទ រួចចុចលើពាក្យ “បន្ត”
– ជំហានទី៤ ៖ វាយលេខកូដ ៦ខ្ទង់ ដែលបានផ្ញើទៅកាន់ប្រអប់សារទូរស័ព្ទដៃជាការស្រេច។
សំគាល់៖ ចំពោះការស្កេនលើកក្រោយទៀត គ្រាន់តែអនុវត្តតាមជំហានទី២ខាងលើជាការស្រេច។
សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” សូមទាក់ទងទៅកាន់ (Call Center) របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈលេខ ទូរស័ព្ទកូដខ្លី 123 (ហៅចូលដោយឥតគិតថ្លៃ)ឬ 099 888 516 | 012 979 079៕