នៅព្រឹកថ្ងៃពុធ ១រោជ ខែបុស្ស ឆ្នាំជូត ទោស័កពស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ឹង ថូរ៉ាក់ស៊ី រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការ ជាសមាជិកគណៈ កម្មាធិការជាតិ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រ សួងបរិស្ថាន អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុងចំនួន ៣៤ខ្សែ និងហេដ្ឋារចនា សម័្ពន្ធមួយចំនួនទៀតនៅខេត្តព្រះសីហនុ ។
សូមជម្រាបថា ការងាររៀបចំហេដ្ឋារចនសម្ព័ន្ធដែលស្ថិតក្នុងគម្រោងស្ថាបនាផ្លូវក្រុងទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២០នេះ សំរេចបានលទ្ធផលដូចជា៖
-ការងារប្រព័ន្ធលូរណប សម្រេចបាន ១០០%
-ការងារអ៊ុតកៅស៊ូ AC សម្រេចបាន ២០.៩០%
-ការងារក្រាលកម្រាលថ្មក្រានីត សម្រេចបាន ៩២.៤៣%
-ការងាររៀបខឿនថ្មក្រានីត សម្រេចបាន ៩៣.៧៥%
-ការងារដំឡើងបង្គោលអំពូលភ្លើងសម្រេចបាន ៩៣.០៥
-ការងារដំឡើងអំពូលភ្លើងសម្រេចបាន ៩១.២៥%
-ការដាំដើមឈើសម្រេចបាន ៨៦.១៩% ។