Home / ព័ត៌មានទូទៅ / កិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិ ប្រចាំខែកក្កដា ឆ្នាំ២០១៦ របស់សមាគម ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តព្រះសីហនុ

កិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិ ប្រចាំខែកក្កដា ឆ្នាំ២០១៦ របស់សមាគម ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ សាលាខេត្តព្រះសីហនុបានរៀបចំកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិ ប្រចាំខែកក្កដា ឆ្នាំ២០១៦ របស់សមាគមក្រុមប្រឹក្សា ថ្នាក់មូលដ្ឋានខេត្តព្រះសីហនុក្រោមអធិបតីភាព លោកស្រី នី វ៉ាទី ប្រធានស្ដីទី សមាគមក្រុមប្រឹក្សា និងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំសមាគម លោក ឈិត រតនៈ នាយករងរដ្ឋបាល សាលាខេត្តព្រះសីហនុ សមាជិកសមាជិកា គណៈកម្មាធិការប្រតិបត្តិ លោក លោកស្រី នាយករដ្ឋបាល សាលាក្រុង ស្រុក មន្ត្រីគាំទ្រសមាគម និងលេខាសមាគម លើរបៀបវីរៈ ៖
១. របាយការណ៍ រីកចម្រើនប្រចាំត្រីមាសទី២
២. បទបង្ហាញ និងអនុម័ត គោលនយោបាយ គ្រប់គ្រង និងប្រតិបត្តិការ
៣. បញ្ហាផ្សេងៗ
៤. មតិបូកសរុបបិទកិច្ចប្រជុំ

ផែនការសម្មភាពសម្រាប់ត្រីមាសបន្ទាប់៖
១. ចុះពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាឃុំ បុគ្គលិក និងមន្ត្រីពាក់ព័ន្ធចំនួន ០៨ឃុំ
២. រៀបចំវេទិកាថ្នាក់ខេត្ត រៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ភាពជាអ្នកដឹកនាំ រៀបចំកិច្ចប្រជុំប្រចាំខែថ្នាក់ដឹកនាំ។

កិច្ចប្រជុំបានបញ្ចប់នៅម៉ោង១១:៣០នាទី ប្រកបដោយភាពសិ្នទិ្ធស្នាល។

01

02 03 04