រឹកថ្ងៃច័ន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញ រដ្ឋបាលក្រុងព្រះសីហនុ និងតំណាងក្រុមហ៊ុនហ៊ុនចុះពិនិត្យវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធការស្ថាបនាផ្លូវ ៣៤ខ្សែ ប្រព័ន្ធលូ អូ ប្រឡាយ អាងប្រព្រឹត្តកម្ម ការសាងសង់បន្ទប់ទឹកសាធារណ:តាមបណ្តោយឆ្នេរអូរឈើទាល ការរៀបចំក្រាលថ្មក្រានិតនៅតាមចិញ្ចើមផ្លូវជុំវិញតោពីរ ក្នុងក្រុងព្រះសីហនុ ។
ក្នុងឱកាសចុះពិនិត្យឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់បណ្ដាក្រុមហ៊ុនសាងសង់ផ្លូវត្រូវយកចិត្តទុកដាក់ ដោយទទួលខុសត្រូវខ្ពស់ក្នុងការពន្លឿនការងារឱ្យបានឆាប់រហ័ស ធានាបានបរិមាណនិងគុណភាព សោភ័ណភាព ដោយមិនត្រូវទុកសំណល់ការដ្ឋាននៅលើដងផ្លូវធ្វើឱ្យបាត់បង់សោភណ័ភាព ។
ឯកឧត្តម គួច ចំរើន ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តតាមតំបន់ឆ្នេរ និងតាមរមនីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ ចូលរួមសហការថែរក្សាបរិស្ថាន អនាម័យ ។ ទន្ទឹមនោះធ្វើការណែនាំដល់ក្រុមការងារ និងមន្ត្រីជំនាញ សរសេរអក្សរលើថ្មម៉ាបដាក់តាមសួនច្បារ តំបន់ឆ្នេរ “ហាមបោះចោលសំរាម” ប្រសិនបើមានករណីរំលោភ បំពាន និងត្រូវផាកពិន័យតាមអនុក្រឹត្យលេខ១១៣ មាត្រា៤៣ ស្តីពីការផាក ពិន័យអន្តរកាលចាប់ពី ២០.០០០រៀល ទៅ ៤០០.០០០រៀល ៕