Home / ព័ត៌មានទូទៅ / ការទទួលអំណោយពីសប្បុរសជន ដែលបានចូលរួមបរិច្ចាកធនធានផ្ទាល់ខ្លួន ដើម្បីរួមចំណែកក្នុងការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា

ការទទួលអំណោយពីសប្បុរសជន ដែលបានចូលរួមបរិច្ចាកធនធានផ្ទាល់ខ្លួន ដើម្បីរួមចំណែកក្នុងការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃអង្គារ ០៣រោជ ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែវិច្ឆិកាឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានទទួលអំណោយពីសប្បុរសជន ដែលបានចូលរួមបរិច្ចាកធនធានផ្ទាល់ខ្លួន ដើម្បីរួមចំណែកក្នុងការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា។

ថ្លែងក្នុងឱកាសនោះ ក្នុងនាម ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសធម៌ របស់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ម្ចាស់សហគ្រាស ក្រុមហ៊ុន លោក លោកស្រី ជាសប្បុរសជន ក្នុងការយកចិត្តទុកដាក់ បរិច្ចាគទានជាថវិកា និងគ្រឿងឧបភោគ បរិភោគ ដល់កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋក្នុងខេត្ត និងចូលរួមចែករំលែកទៅខេត្តមួយចំនួន ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ។
សូមបញ្ជាក់ថាអំណោយដែលសប្បុរសជនចូលរួមឧបត្ថមានដូចជា៖
១- លោកឧកញ៉ា តាំង គួង អគ្គនាយកក្រុមហ៊ុន ឆាយ វ៉ាង គ្រុប ឧបត្ថម្ភអង្ករចំនួន ១០ តោន មី ៥៥កេសធំ ទឹកស៊ីអីវ​ ៣៣៣ យួរ​ និងម៉ាស៊ីនបាញ់អាល់គុល ២ ឈុត។
២-លោកឧកញ៉ា លី គួង អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ឧបត្ថម្ភអង្ករចំនួន ៤០តោន មី ១.០០០កេសតូច នំ ២.០០០ ប្រអប់ ប្រេងឆា ៥០០កេស​ ពងមាន់ ៣០.០០០គ្រាប់ និងថវិកាចំនួន ១០.០០០ (មួយម៉ឺន)ដុល្លាអាមេរិក។
៣- លោកស្រី នី វុទ្ធា លោកស្រី គីម ឡុង និងលោកស្រី តាំង ស៊ីវលាង ឧបត្ថម្ភអង្ករចំនួន ១តោន មី ១២កេសធំ ទឹកត្រី ២០យួរ ទឹកស៊ីអ៊ុីវ ២០យួរ ត្រីខ ៣កេសធំ ទឹកដោះគោខាប់ ៣កេស ប៊ីចេង ២៥ គី.ក្រ ទឹកបរិសុទ្ធ ៥០កេស និងថវិកាចំនួន ២.០០០.០០០ (លាន) រៀល។