Home / ព័ត៌មានទូទៅ / ការចុះសួរសុខ ទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់ស្ត្រីមេម៉ាយឈ្មោះ ង៉ុយ មាន អាយុ២០ឆ្នាំ មានជំងឺប្រចាំកាយបេះដូងចំហរ

ការចុះសួរសុខ ទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់ស្ត្រីមេម៉ាយឈ្មោះ ង៉ុយ មាន អាយុ២០ឆ្នាំ មានជំងឺប្រចាំកាយបេះដូងចំហរ

នៅរសៀលថ្ងៃសៅរ៍ ៨កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ជាម ហុីម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តព្រះសីហនុ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកាគណៈកម្មា ធិការសាខា និងសប្បុរសជនបានចុះសួរសុខ ទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់ស្ត្រីមេម៉ាយឈ្មោះ ង៉ុយ មាន អាយុ២០ឆ្នាំ មានជំងឺប្រចាំកាយបេះដូងចំហរ ហើយកូនប្រុសអាយុ ២ឆ្នាំ ត្រូវលង់ទឹកស្លាប់ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២០ ដែលរស់នៅភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អំណោយដែលសាខាកាកបាទក្រហមខេត្តផ្តល់ជូនរួមមាន៖
-អង្ករ ៥០គីឡូក្រាម
-មី ២កេស
-ត្រីខកំប៉ុង ២យួរ =២០កំប៉ុង
-ទឹកស៊ីអ៉ីវ ២យួរ = ១២ដប
-ឃីត២កញ្ចប់ (ភួយ២ មុង២ ក្រមា២ សារុង២)
-សាប៊ូ ២ដុំ
-​ថវិកា ២,០០០,០០០៛។

ជាមួយគ្នានេះក៏មានសប្បុរសជនចូលរួមថវិកាបន្ថែមដូចជាៈ
– លោកឧកញ៉ា​ ឡាវ​ កាង​ បានឧបត្ថមថវិកា ៥០០$
– លោកឧកញ៉ា​ សុខ​ សុង​ ៣០០$
– លោកឧកញ៉ា​ គុយ​ ណាត​ ៣០០$
– លោក​ ឈិន​ សុខ​ ៣០០$៕