Home / ព័ត៌មានទូទៅ / ការចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន ៣៧ដែលរស់នៅក្នុងសង្កាត់១

ការចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន ៣៧ដែលរស់នៅក្នុងសង្កាត់១

នៅព្រឹកថ្ងៃទី ២២ខែតុលា ឆ្នាំ២០២០​ នេះ ឯកឧត្ដម ជាម ហុីម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តព្រះសីហនុ រួមដំណើរជាមួយ​ សមាគម​និស្សិត អាហា រូបករណ៍​ អ.ម.ត​ ដែលដឹកនាំ​ដោយ​ លោកស៊ាង ឡេង​ ព្រមទាំង​ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អនុប្រធានកិត្តិយសសាខា សមាជិក សមាជិកា គណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន ៣៧ដែលរស់នៅក្នុងសង្កាត់១ ក្រុង

ព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងមួយគ្រួសារទទួលបាន៖
– ឃីត១សម្រាប់ (ភួយ១ មុង១ ក្រមា១ សារុង១)
– អង្ករ ១បាវ = ២៥គីឡូក្រាម
-មី​ ១កេស
– ត្រីខកំប៉ុង ១យួរ =១០កំប៉ុង
– ទឹកស៊ីអ៊ីវ១យួរ = ៦ដប
– ថវិកា ៥០,០០០ ៛ (ប្រាំម៉ឺនរៀល)
-សាប៊ូ ១ដុំ។
នាឱកាសនោះ ឯកឧត្តម​ ជាម ហុីម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនឲ្យចៀសផុតពីជំងឺផ្សេងៗ ដែលបណ្តាលមកពីការ ខ្វះអនាម័យ ជាពិសេសត្រូវប្រយ័ត្នក្មេងតូចៗ និងមនុស្សចាស់ដែលគ្រោះថ្នាក់ដោយសារលង់ទឹក។
ឯកឧត្តមបន្ថែមទៀតថា នេះ គឺជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលបានពីការចូលរួមឧបត្ថម្ភគាំទ្ររបស់ សប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ “ទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហម” ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានការបាទក្រហមកម្ពុជា បូករួមជាមួយកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងសប្បុរជន ជាបុគ្គល ជាអង្គភាពក្រុមហ៊ុន និងជាអង្គការសង្គមស៊ីវិល ។​ មិនតែប៉ុណ្ណោះ​ឯកឧត្តមក៏បាននាំមកនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានការបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទំាងទ្វេរ តែងតែគិតគូរអំពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីន្លែង ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយ អ្វីឡើយ។