សូមជម្រាបជូនថា ក្មេងស្រីដែលបានរអិលជើងធ្លាក់ចូលទឹកជ្រោះ រមណីយដ្ឋានក្បាលឆាយ កាលពីរសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ច និងក្រុមសង្គ្រោះ បានរកឃេីញសាកសពហើយ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ។
សូមបញ្ជាក់ថា ក្មេងស្រីរងគ្រោះឈ្មោះ រឿង បញ្ញា អាយុ១៣ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង បច្ចប្បន្នស្នាក់នៅបណ្ដោះអាសន្ននៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានរអិលជើងធ្លាក់ចូលទៅក្នុងល្បាក់ថ្ម រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខណៈពេលមកលេងកំសាន្តជាមួយក្រុមគ្រួសារ កាលពីរសៀលថ្ងៃ២១ ខែតុលា ឆ្នាំ២០២០។