Home / ព័ត៌មានទូទៅ / ការនាំយកអំណោយរបស់សម្តេច ហ៊ុន សែននិងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូនដល់គ្រួសារស្រ្តីរងគ្រោះដែលស្លាប់ដោយសារលង់ទឹក ស្ថិតនៅក្រុម៧ ភូមិ១ សង្កាត់លេខ១

ការនាំយកអំណោយរបស់សម្តេច ហ៊ុន សែននិងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូនដល់គ្រួសារស្រ្តីរងគ្រោះដែលស្លាប់ដោយសារលង់ទឹក ស្ថិតនៅក្រុម៧ ភូមិ១ សង្កាត់លេខ១

នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេនិងត្តព្រះសីហនុ បាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូនដល់គ្រួសារស្រ្តីរងគ្រោះដែលស្លាប់ដោយសារលង់ទឹក ស្ថិតនៅក្រុម៧ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អំណោយដែលគល់ជូនរួមមាន÷
-អង្ករ ១ បាវ
-មី ១ កេស
-ត្រីខ ១ យួរ
-ទឹកត្រី ១ យួរ
-ទឹកស៊ីអីវ ១ យួរ
-ទឹកក្រូច ១០ កេស
-ទឹកសុទ្ធ ១០ កេស
និងថវិកា ១០ លានរៀល។
សូមបញ្ជាក់ថាស្រី្តរងគ្រោះបានបាត់បងជីវិតដោយសារតែដើរឆ្លងប្រឡាយទឹក បានរអិលជើង និងត្រូវទឹកគួច ក្នុងពេលមានជំនន់ទឹកភ្លៀង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ហើយដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទើបចាត់អោយឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឩត្តមភិបាលខេត្ត ចុះសួរសុខទុក្ខ នាំយកអំណោយប្រគល់ជូន និងបានផ្តាំផ្ញើនូវក្តីនឹករលឹក ការសោកស្តាយពីសំណាក់សម្តេចទាំងពីរ ចំពោះការបាត់បង់កូនជាទីស្រឡាញ់របស់គ្រួសារនៃសព ។