Home / ព័ត៌មានទូទៅ / ការនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនមកប្រគល់ជូនដល់គ្រួសារក្មេងស្រីឈ្មោះ ទ្រី ស្រីនី ដែលបានស្លាប់ដោយសារទឹកបោកគួច ស្ថិតនៅ ស្រុកព្រៃនប់

ការនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនមកប្រគល់ជូនដល់គ្រួសារក្មេងស្រីឈ្មោះ ទ្រី ស្រីនី ដែលបានស្លាប់ដោយសារទឹកបោកគួច ស្ថិតនៅ ស្រុកព្រៃនប់

នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូនដល់គ្រួសារក្មេងស្រីឈ្មោះ ទ្រី ស្រីនី ដែលបានស្លាប់ដោយសារទឹកបោកគួច ស្ថិតនៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អំណោយដែលគល់ជូនរួមមាន÷
-អង្ករ ១ បាវ
-មី ១ កេស
-ត្រីខ ១ យួរ
-ទឹកត្រី ១ យួរ
-ទឹកស៊ីអីវ ១ យួរ
-ទឹកក្រូច ១០ កេស
-ទឹកសុទ្ធ ១០ កេស
និងថវិកា ១០ លានរៀល។
គួរំលឹកផងដែរថាក្មេងស្រីឈ្មោះ ទ្រី ស្រីនី មានអាយុ០១ឆ្នាំ០៨ខែ បានរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង នាំឲ្យមានការបាក់ទំនប់ ខូចខាតផ្ទះ ធ្វើឲ្យក្មេងស្រីបាត់បង់ ជីវិតកាលពីយប់ថ្ងែទី ១៧ ខែកញ្ញា នៅភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទើបចាត់អោយឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមភិបាលខេត្ត ចុះសួរសុខទុក្ខ នាំយកអំណោយប្រគល់ជូន និងបានផ្តាំផ្ញើនូវក្តីនឹករលឹក ការសោកស្តាយពីសំណាក់សម្តេចទាំងពីរ ចំពោះការបាត់បង់កូនជាទីស្រឡាញ់របស់គ្រួសារនៃសព ។