ខេត្តព្រះសីហនុ៖ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅព្រឹកនេះ លោក លី ចិត្តនិយម ប្រធានក្រុមការងារត្រួតពិនិត្យ សំណង់ថ្នាក់ខេត្ត បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យការស្តារអូរ ។
តាមអនុសាសន៍របស់ឯកឧត្តម យន្ត មីនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយលោកស្រី មីុ សាវ៉ន បានរៀបខឿនចូលអូរមានប្រវែង ៣០ម៉ែត្រ លោកស្រីបានសន្យាថានឹងកាយស្តារអូរនេះឡើងវិញ ដោយខ្លួនឯងក្រោយពីមានការអប់រំណែនាំរបស់ក្រុមការងារ ថ្នាក់ខេត្តកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ កន្លងមក។
បន្ថែមពីនេះទៅទៀតរដ្ឋបាលខេត្តព្រះសីហនុ បានបន្តស្តារអូរនេះបន្ថែមប្រវែង ៥០ម៉ែត្រ នៅផ្នែកខាងក្រោម ដើម្បីកុំឲ្យ មានការកកស្ទះផ្លូវទឹកនៅតំបន់នេះ ។
សូមបងប្អូនប្រជាពលរដ្ឋរួមគ្នាគោរពច្បាប់ ព្រមទាំងជៀសវាងការចោលសម្រាមចូលទៅក្នុងអូរ និងប្រព័ន្ធផ្លូវទឹកផ្សេងៗ ព្រោះវាបណ្តាលឲ្យមានការកកស្ទះផ្លូវទឹក ទឹកជន់លិចភូមិរបស់បងប្អូនប្រជាពលរដ្ឋ៕ TR