ក្នុងនាមប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅបំផុត ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានឧបត្ថម្ភនូវថវិកាចំនួន ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចាត់ចែងក្នុងកិច្ចការងារជួយសង្រ្គោះដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់។ សមានចិត្តដ៏ប្រពៃថ្លៃថ្លាមិនអាចកាត់ថ្លៃបាន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺពិតជាបានចូលរួមចំណែកដ៏ធំធេងក្នុងការដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិទឹកជំនន់ដ៏អាក្រក់នេះ។ គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបនូវការលំបាក តែងតែមានវត្តមាន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជានិច្ច។