ព្រឹកថ្ងៃអង្គារ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម សូរ ជុងហួរ សមាជិកក្រុមប្រឹក្សាខេត្ត និងជាតំណាងឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី១៦ ដោយមានការចូលពីឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុមន្ទីរ អង្គភាព និងការិយាល័យចំណុះសាលាខេត្តព្រះសីហនុ ។
កិច្ចប្រជុំសាមញ្ញរបស់ក្រុម ប្រឹក្សាខេត្តព្រះសីហនុលើកទី១៦ អាណត្តិទី៣ មានរបៀបវារៈចំនួន៩ យកមកពិនិត្យ និងពិភាក្សារួមមាន៖
១-មតិស្វាគមន៍បើកកិច្ចប្រជុំ
២-ពិនិត្យកូរ៉ុម
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្ត។
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សាខេត្ត។
៥-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំ ខែកញ្ញា ឆ្នាំ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២០) ។
៦-ផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការតែងតាំងមន្ត្រីរាជការសាលាខេត្តព្រះសីហនុ ។
៧-ពិនិត្យពិភាក្សា និងអនុម័តសេចក្តីសម្រេចដូចខាងក្រោម ១.កែសម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ ០៦៦/១៩សសរ ចុះថ្ងៃទី៨ ខែតុលាឆ្នាំ២០១៩ របស់គណ:កម្មាធិការសម្របសម្រួលបច្ចេកទេស ២.កែសម្រួលប្រការ ១ និងប្រការ៥ នៃសេចក្តីសម្រេចលេខ ០៦៨/១៩សសរ ចុះថ្ងៃទី ៨តុលា ឆ្នាំ២០១៩ របស់គណៈកម្មការរៀបចំដែនដីនគរូបនីយកម្ម ៣.កែសម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ ០៦៧/១៩ សសរ ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ របស់គណ:កម្មាធិការលទ្ធកម្ម
៨-ស្តាប់របាយការណ៍របស់គណ:កម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
-គណៈកម្មាធិការលទ្ធកម្មខេត្ត
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត
-គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត
-គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត
-ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ
និងទី៩ -បញ្ហផ្សេងៗ ៕