ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ក្រុមការងារក្រុមហ៊ុន ខេ សុី ជេអេសអឹម សឺវីស KC JSM Services,Ltd បានរៀបចំនូវកិច្ច បង្ហាញពីគម្រោងសាងសង់របស់ខ្លួន ដើម្បីបង្ហាញ ជូនអាជ្ញាធរខេត្តព្រះសីហនុ
ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពី សំណាក់មន្រ្តីមកពីមន្ទីរអង្គភាពដែលជាប់ពាក់ព័ន្ធនានាក្នុងខេត្តព្រះសីហនុ ដោយក្រុមហ៊ុនបានរៀបចំកិច្ចពិភាក្សា ពិគ្រោះយោបល់ ស្តីពី គម្រោងអភិវឌ្ឍន៍ រមណីយដ្ឋាន ពហុគម្រោង នៃរបាយការណ៍វាយតម្លៃហេតុផលប៉ះពាល់ បរិស្ថាន និងសង្គមពេញលេញដែលទីតាំងគម្រោងស្ថិតក្នុងតំបន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងភូមិ៣ សង្កាត់ លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
នៅក្នុងកិច្ចប្រជុំខាងលើនេះបានពិភាក្សាអំពី
-គម្រោងសាងសង់សណ្ឋាគារ រមណីយដ្ឋាន
-គម្រោងសាងសង់មជ្ឈមណ្ឌលកំសាន្ត
-គម្រោងសាងសង់អាគារអន្តោប្រវេសន៍
-គម្រោងសាងសង់តំបន់លំហែកាយ និង ដើរកំសាន្ត
-គម្រោងសាងសង់អគារពាណិជ្ជកម្ម
-ការផ្តល់សេវាកម្មនានា
-អំពីផលប៉ះពាល់នានា។ (សម្បត្តិ)