រសៀលថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ច ប្រជុំដោះស្រាយការកាត់ទម្លាក់ខ្សែកាបិ៍្លលើអាកាសនៅជុំវិញរង្វង់មូលតោ២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមហ៊ុនបំរើសេវា Internet ចំនួន១១ និងតំណាងនិយ័តករទូគមនាគមន៍កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ប្រចាំខេត្តព្រះសីហនុ ក្រុមហ៊ុនទូរទស្សន៍ខ្សែកាប្លិ៍ខេមកូម ក្រុមហ៊ុន CFOCN ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍បូកសរុបកិច្ចប្រជុំថា រដ្ឋបាលខេត្តទុកពេលដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ខាងមុខ ដើម្បីឱ្យក្រុមហ៊ុនទាំងអស់ចូលរួមសហការជាមួយអង្គភាពអគ្គិសនីខេត្ត ។ ក្រោយពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តនឹងធ្វើការកាត់ទម្លាក់ខ្សែកាប្លិ៍លើអាកាសនៅជុំវិញតោ២ ដោយមិនទទួលខុសត្រូវការខូចខាតនោះទេ ។ ម្យ៉ាងទៀតការកាត់ទម្លាក់ខ្សែកាប្លិ៍លើអាកាសនៅជុំវិញរង្វង់មូលតោ២នេះ គឺ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានទីក្រុង
ព្រះសីហនុរបស់យើង ៕