រសៀលថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ច ប្រជុំពិគ្រោះយោបល់ក្នុងការចេញអាជ្ញាប័ណ្ណឱ្យលោកឈឺន សុខឈុន ធ្វើអាជីវកម្មអគ្គិសនីនៅផ្នែកខ្លះនៃភូមិកោះតូចសង្កាត់កោះរ៉ុងសន្លឹម និងភូមិដើមថ្កូវសង្កាត់កោះរ៉ុង និងសហគ្រាស ស៊្រុន ស្រីអូន វ៉ធើរ សឹបផ្លាយ សម្រាប់ធ្វើសេវាកម្មអគ្គិសនី នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការចូលរួមប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរសង្កាត់កោះរ៉ុងផងដែរ។
លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍បូកសរុបកិច្ចប្រជុំដោយធ្វើការណែនាំដល់ក្រុមហ៊ុនទាំងពីរ ដែលទទួលបានអាជ្ញាប័ណ្ណឱ្យសហគ្រាស ស៊្រុន ស្រីអូន វ៉ធើរ សឹបផ្លាយ ធ្វើសេវាកម្មអគ្គិសនីនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង និងលោក ឈឺន សុខឈុន ធ្វើអាជីវកម្មអគ្គិសនីនៅផ្នែកខ្លះនៃភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម និងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដូចខាងក្រោម÷
១.ក្រុមហ៊ុនទាំងពីរ ត្រូវសហការជាមួយក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានដើម្បីក្រុមហ៊ុនតបណ្តាញ និងចែកចាយអគ្គិសនីជូនប្រជាពលរដ្ឋ។
២.ក្រុមហ៊ុនត្រូវគោរព និងអនុវត្តតាមច្បាប់របស់អគ្គិសនីកម្ពុជា ។
៣.សុំកុំឱ្យមានការប៉ះពាល់ផលប្រយោជន៍សាធារណ: និងប្រយោជន៍ឯកជន ទន្ទឹមនោះ អាជ្ញាធរសង្កាត់ ក្រុង ជួយសម្របសម្រួលឱ្យក្រុមហ៊ុនដំណើរការអគ្គិសនីជូនប្រជាពលរដ្ឋនៅតំបន់កោះមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ព្រោះក្រុងកោះរ៉ុងនិងក្លាយជាទីក្រុងឧស្សាហកម្មទេសចរណ៍នាពេលខាងមុខ ៕