សូមជម្រាបជូនដំណឹងដល់សាធារណជន ម្ចាស់អាជីវកម្ម និងអ្នកធ្វើដំណើរតាមកាណូតទេសចរណ៍ ប្រជានេសាទ និងស្ថាប័នដែលមានការពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពរបស់ព្យុះទី ១១ ឈ្មោះ នូល (NOUL)។ ក្នុងនោះតំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង (Flash Flood) រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ អាស្រ័យដូចនេះ រដ្ឋបាលខេត្តសូមជម្រាបជូនសាធារណជន ពិសេសបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមផ្អាកការចេញដំណើរជាបណ្តោះអាសន្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។