រសៀលថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងក្រុមគ្រូពេទ្យ និងមន្ត្រីកិច្ចសន្យា នៅសាលាខេត្តព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់កងកម្លាំង
ប្រដាប់អាវុធ ការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានល្អ ព្រោះតួនាទីរបស់កងកម្លាំងប្រដាប់អាវុធខុសប្លែកពីមន្ត្រីរាជការស៊ីវិលដ៍ទៃទៀតនៅពេលរដូវបុណ្យទានពួកគាត់បានឈប់សម្រាក់ជួបជុំក្រមគ្រួសារ ដោយឡែកកងកម្លាំងរបស់យើងនិងក្រុមគ្រូពេទ្យជាអ្នកត្រៀមលក្ខណៈជួយការពារសន្តិសុខ និងជួយពិនិត្យព្យាបាលអ្នកជំងឺដោយបែងចែកវេនប្រចាំការ ។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា យើងត្រូវបង្កលក្ខណៈឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តរបស់យើង ព្រោះខេត្តរបស់យើងត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានសកម្មភាពអាជីវកម្ម ពាណិជ្ជកម្ម និងដឹកជញ្ជូនយ៉ាងមមាញឹក ដូច្នេះកងកម្លាំងរបស់យើងត្រូវបន្តខិតខំយកចិត្តទុកដាក់បន្ថែមទៀតដោយការទទួលខុសត្រូវអនុវត្តតាមតួនាទីឱ្យបានខ្ជាប់ខ្ជួន កាលណាភ្ញៀវទេសចរមកលេងកម្សាន្តខេត្តយើងច្រើនធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់យើងក៏កាន់តែល្អប្រសើរ ។
ឯកឧត្តម គួច ចំរើន ក៏បានធ្វើការស្នើសុំដល់កងកម្លាំងប្រដាប់អាវុធក៏ដូចជាមន្ត្រីសុខាភិបាល ពិសេសប្រជាពលរដ្ឋភ្ញៀវទេសចរ ទី១.ត្រូវការពារខ្លួនកុំឱ្យឆ្លង កូវីដ-១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល ។
ទី២.បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តខេត្តព្រះសីហនុ សូមចូលរួមទុក ដាក់សំរាមឱ្យបានត្រឹមត្រូវ រដ្ឋបាលខេត្ត- ក្រុងបានពង្រាយធុងសំរាមនៅតាមតំបន់ ឆ្នេរ និងទីប្រជុំជន ហើយការងារនេះជាការងារសង្គមរបស់យើងទាំងអស់គ្នា ។
ទី៣.ប្រសិនបើមានចំណុចអសកម្មណា មួយកើតឡើងសូមទំនាក់ទំនងទៅកង កម្លាំងរបស់ យើងដែលពង្រាយនៅតាមចំណុចគោលដៅដើម្បីចាត់ចែងដោះស្រាយបានទាន់ពេលវេលាដូចជាមានករណីមានការគំរាមកំហែងសន្តិសុខ លួច ឆក់ជាដើម ។
ទី៤. ការគោរពច្បាប់ចរាចរណ៍ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់បងប្អូន និងជួយកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗដោយសារគ្រោះថ្នាក់ចរាចរណ៍ ។
ឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ថវិកាជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីសុខាភិបាលសរុបចំនួន ២,៣០៦នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀលក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ៕