ព្រឹកថ្ងៃច័ន្ទ ១២រោចខែភទ្របទ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ និងជាគណៈកម្មការគ្រឿងញៀនខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារត្រួត ពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ និងកងកម្លាំងប្រដាប់អាវុធ ។
លទ្ធផលរយៈពេល ៦ខែ ដើមឆ្នាំ ២០២០ បង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់បានចំនួន ១១២ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ២៥៦នាក់ ស្រី ២០នាក់ ក្នុងនោះជនបរទេសចំនួន ២០នាក់ ជនជាតិចិន ១៨នាក់ ស្រី ៥នាក់ជនជាតិឥណ្ឌូណេស៊ី ២នាក់ ។ និងឃាត់ខ្លួនជនសង្ស័យចំនួន ២៥៦នាក់ ចំពោះលទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀនស្នងការនគរបាលខេត្តបង្ក្រាបបានចំនួន៩៧ករណី និងកងរាជអាវុធហត្ថខេត្តបង្ក្រាបបានចំនួន ១៥ករណី ។ វត្ថុតាងដែលដកហូតបានរួមមានថ្នាំញៀនមេហ្វេតាមីន ទឹកកក ICE ៥១៥កញ្ចប់ មានទម្ងន់ ១,៤៦៥.៥៤ក្រាម .មេតំហ្វេតាមីនគ្រាប់ (WY) ចំនួន ១០២ គ្រាប់ ទម្ងន់សុទ្ធ ២០៤.៧៥ ក្រាម ថ្នាំញៀននីមេតាហ៊្សេប៉ាម (NEMETAZWPAM) ទម្ងន់ ចំនួន ១៧២.៦៦ក្រាម ថ្នាំញៀនកេតាមីន (KETAMINE ) ទម្ងន់ ៣៤.៧២ក្រាម រុក្ខជាតិកញ្ឆាក្រៀម០២កញ្ចប់ ទម្ងន់សុទ្ធ ១១.៦៩ក្រាម និងរុក្ខជាតិញៀន(កញ្ឆាមូលបារី) ចំនួន ៤ដើម ទម្ងន់សុទ្ធ ១.៤៩ក្រាម ថ្នាំញៀនអ៉ិចស្តាស៊ី (Mdama) ទម្ងន់១១.៣២ ក្រាម ថ្នាំញៀនអ៉ិចស្តាស៊ីគ្រាប់ (MDMA)មាន៤គ្រាប់ ទម្ងន់ ១.៣១ក្រាម ថ្នាំញៀន MDMA ពណ៌ត្នោត០,៦៣ក្រាម ថ្នាំញៀន MDMA ពណ៌បៃតង ទម្ងន់៨,៣៩ក្រាម
ថ្នាំញៀនMDMA ពណ៌ផ្កាឈូក ទម្ងន់ ១៦.១៧ក្រាម
ថ្នាំញៀន MDMA ពណ៌បៃតងលាយត្នោត ទម្ងន់ ៦.៤៣ក្រាម ថ្នាំញៀន MDMA ពណ៌ប្រផេះ ទម្ងន់ ៥.៦២ក្រាម ថ្នាំញៀនMDMA ពណ៌ស្លាទុំ ទម្ងន់១៨.៧៦ក្រាម ថ្នាំញៀន MDMA ប្រភេទដបចំនួន ៧ដប ប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន៤៤កញ្ចប់ ទម្ងន់ ៤២២.១៨ក្រាម កេតាមីនម្សៅប្រភេទ (K) ១កញ្ចប់ ទម្ងន់១៣.៣៣ក្រាម និងសម្ភារៈមួយចំនួនទៀត ។
ចំនួនអ្នកមានគ្រឿងញៀនដែលបានទទួលការព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនមានចំនួន 30 នាក់នៅមណ្ឌលបន្សាបគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ ។ បច្ចុប្បន្ននៅសល់ ១០នាក់ទៀត ក្នុងមណ្ឌលបន្សាបគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ ។
លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ មានប្រសាសន៍អបអរសាទរ អាជ្ញាធរសមត្ថកិច្ចនិងមន្ត្រីអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបង្ក្រាបនិងផ្សព្វផ្សាយអប់រំផលប៉ះពាល់នៃគ្រោះថ្នាក់គ្រឿងញៀនយ៉ាងសកម្ម ។ទោះបីពួកឈ្មួញជួយដូរនៅតែមានល្បិចកល់នូវសកម្មភាពលួចលាក់យកមកប្រើប្រាស់ចែកចាយនៅតាមភូមិសាស្ត្រខេត្តព្រះសីហនុប៉ុន្តែសមត្ថកិច្ចយើងព្យាយាមឆ្មក់ចាប់បានជាបន្តបន្ទាប់និងបញ្ជូនទៅស្ថាប័នចាត់វិធានការតាមនីតិវិធីច្បាប់ ស្របតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៥ ការងារអាទិភាពដែលយើងត្រូវតែអនុវត្តដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គមនិងសុខមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍បិទកិច្ចប្រជុំបូកសរុបលទ្ធផលគ្រឿងញៀន ៦ខែ ដើមឆ្នាំ ២០២០ ថាវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៥ របស់រាជរដ្ឋាភិបាល សម្រេចបានលទ្ធផលល្អប្រសើរ។បន្តវិធានការអនុវត្តច្បាប់កែទម្រង់បង្ការ ទប់ស្កាត់ ការចែកចាយការចរាចរគ្រឿងញៀននៅក្នុងមូលដ្ឋាន ព្រមទាំងបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៣ រួមមាន
ទី១ វិធានការអនុវត្តច្បាប់ ទប់ស្កាត់ ការចរាចរណ៍ការជួញដូរគ្រឿងញៀន
ទី២ ផ្សព្វផ្សាយអប់រំផលប៉ះពាល់ដោយសារគ្រឿងញៀនឱ្យបានទូលំទូលាយនៅតាមមូលដ្ឋានមន្ទីរ អង្គភាព ស្ថាប័ននានា ។
ទី៣ ការព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនសំដៅធ្វើការផ្លាស់ប្ដូរព័ត៌មានករណីគ្រឿងញៀនជាមួយស្ថាប័នពាក់ព័ន្ធនានា ៕