ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នេះនៅខេត្តព្រះសីហនុ មាននាវា ទេសចរណ៍ខ្នាតធំមួយគ្រឿងឈ្មោះ DAWN PRINCESS បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដោយបាននាំភ្ញៀវ ទេសចរណ៍ចំរុះជាតិសាសន៍ ៖
-ភ្ញៀវទេសចរណ៍ចំនួន ២.០០៤ នាក់ ស្រី ១.០៩៨ នាក់មាន ២៦ សញ្ជាតិ ក្នុងនោះ ភ្ញៀវទេសចរណ៍ជាតិ អូស្រ្តាលី ចំនួន ១.៤៥៤ នាក់ , ភ្ញៀវទេសចរណ៍ជាតិ ញូវសេឡង់ ចំនួន ២១០ នាក់ និងសញ្ជាតិ អង់គ្លេស ចំនួន ១១៨ នាក់ ។
-នាវឹកចំនួន ៨៤៧ នាក់ ស្រី ១១២ នាក់ មាន ២០ សញ្ជាតិ
-នាវាមានបណ្តោយប្រវែង ២៦១.៣១ ម៉ែត្រ, ទទឹងប្រវែង ៣២.២៨ ម៉ែត្រ ជំរៅទឹក ៨,១០ ម៉ែត្រ។
នាវាចេញដំណើរមកពីប្រទេស វៀតណាម និងបន្តដំណើរទៅប្រទេសថៃ វេលាម៉ោង ១៦ : ០០ ល្ងាចថ្ងៃដដែល ៕OSR