នៅព្រឹកថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្តាប់បទបង្ហាញស្តីពីការកំណត់នីតិវិធី លក្ខណៈវិនិច្ឆ័យ យន្តការសម្រាប់ផ្តល់សម្បទានដីសង្គមកិច្ចនិងនីតិវិធីការដកហូតដី តាមអនុក្រឹត្យលេខ ១៩ អនក្រ.បក និងប្រកាសលេខ២០០ ដនស/ប្រក ដោយមានការចូលរួមពី លោក លោកស្រីអភិបាលរង នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និង មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។