នៅព្រឹកថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០
លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ និងអនុវត្តន៍យុទ្ធសាស្រ្តទីក្រុងវៃឆ្លាត(Smart city) សម្រាប់ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី មន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា និង តំណាងកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ(3i) នៃជំនួយរបស់រាជរដ្ឋាភិបាលអូស្រ្តាលីផងដែរ។
លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុបានមានប្រសាសន៍ថាកិច្ចប្រជុំនេះត្រូវផ្ដោតទៅលើសារៈសំខាន់ពីរចំណុចទី១ គឺស្អាត ទី២គឺអគ្គិសនីជាសំខាន់។ ដើម្បីឲ្យសម្រចបានផែនការអភិវឌ្ឍទីក្រុងវ័យឆ្លាតនេះ ខេត្តព្រះសីហនុ ត្រូវទាមទាជាដំបូងឲ្យមានផែនការមេ និងគោលនយោបាយច្បាស់លាស់ ដែលមានលក្ខណៈសមាហរណកម្ម និងអនុវត្តតាមគោលការណ៍ត្រឹមត្រូវ ដើម្បីធានាបានផលប្រយោជន៍ពិតប្រាកដពីគម្រោងនេះ។
លោក សុវណ្ណា ប្រធានអង្គការសហប្រជាជាតិដើម្បីលំនៅដ្ឋានមនុស្សជាតិ មានប្រសាសន៍ថាស្របពេលខេត្តព្រះសីហនុ កំពុងទទួលបានការអភិវឌ្ឍន៍យ៉ាងគំហុក ពីសំណាក់ក្រុមហ៊ុននិងអ្នកវិនិយោគចិន អង្គការសហប្រជាជាតិ (UN) បានបង្ហាញពីគោលបំណងរបស់ខ្លួនក្នុងការចូលរួមអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យក្លាយ ជាទីក្រុងឆ្លាតវៃ។
តាមបទពិសោធន៍ ប្រទេសលើសកលលោកមាន GDP ៨០ភាគរយ ទទួលបានពីការអភិវឌ្ឍក្នុងទីក្រុង ដោយឡែកសម្រាប់កម្ពុជា GDP ៥០ភាគរយ ចេញពីការអភិវឌ្ឍក្នុងទីក្រុង ។
លោក ហ៊ាង ផាត អ្នកពីអ្នកបច្ចេកទេស នគរូបនីយកម្ម អង្គការយូនីសេហ្វ មានប្រសាសន៍ថាការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ បានបង្ហាញពីសក្តានុពលជាចំបង រួមចំណែកការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូលផងដែរ ហើយការអភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ ក៍មានបញ្ហាប្រឈមមួយចំនួន ដោយសារកត្តាអភិវឌ្ឍមានល្បឿនលឿនពេក ការគ្រប់គ្រងមិនបានហ្មត់ចត់នោះអាចនាំឱ្យប្រជាពលរដ្ឋនៃចំណែកណាមួយមិនបានទទួលផលតាមទាន់គេ។ យើងបានដឹងថាទីក្រុងឆ្លាតវៃ ជាគោលដៅមួយដែលយើងចង់អភិវឌ្ឍន៍ហើយក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ជាទិសដៅមួយក្នុងការអភិវឌ្ឍជាទីក្រុងឆ្លាតវៃ ។
លោក គង់ វិតាណៈ បានបន្តថាការអភិវឌ្ឍក្នុងទីក្រុងភ្នំពេញ បានចាប់ផ្តើមដើរតាមគម្រោងអភិវឌ្ឍដ៏ឆ្លាតវៃជាបណ្តើរៗ ពោលគឺមានកំណើនលឿនរហ័ស និងត្រូវបានផ្លាស់ប្តូរជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើកមួយ។