នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រជាពលរដ្ឋទាំង ១៨១ គ្រួសារ ដែលរងផលប៉ះពាល់ទាំងស្រុងពីការស្តារអូរ ប្រឡាយ នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ចុះទៅពិនិត្យទីតាំងដីឡូត៍(ដីសម្បទានសង្គមកិច្ច) ដែលត្រូវបានចែកជូន ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។