រសៀលថ្ងៃពុធ ២ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ លោក ម៉ាង សុីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតយកលេខដីឡូត៍(ដីសម្បទានសង្គមកិច្ច) វគ្គទី១ ជូនប្រជាពលរដ្ឋចំនួន ១៨១ គ្រួសារ (រស់នៅលេីអូរ ប្រឡាយ) ហេីយរងផលប៉ះពាល់ទាំងស្រុង ពីគម្រោងស្តារអូរ ប្រឡាយ នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលក្រុងព្រះសីហនុ និង មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។