រសៀលថ្ងៃពុធ ២ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព លោក ម៉ៅ ផុន អតីតស្នងការនគរបាលខេត្ត និងជាអតីតប្រធានគណៈប្រចាំការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ ឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមរំលែកមរណៈទុក្ខដល់គ្រួសារសព និងបានផ្តល់ជូននូវថវិកាមួយចំនួនផងដែរ។