ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងសន្ទរកថា ក្នុងពិធីបិទសិក្ខាសាលា បណ្តុះបណ្តាល ស្តីពីការ ជំរុញ និងកិច្ចសម្រួលការវិនិយោគ
ដែលបានប្រព្រឹត្តទៅ ពីថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ សម្រាប់ចែករំលែក និងធ្វើបច្ចុប្បន្នភាព ព័ត៌មានពាក់ព័ន្ធនឹងការវិនិយោគ នៅកម្ពុជា ក្នុងបរិការថ្មី ដែលកម្ពុជា កំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្ម ២០១៥-២០២៥។
នៅក្នុងគោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្ម កម្ពុជា បានកំណត់អំពីវិធានការគន្លឹះបួនដែលត្រូវសម្រេចត្រឹម ឆ្នាំ២០១៨ រួមមាន៖
១. បញ្ចុះថ្លៃអគ្គីសនី សម្រាប់វិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម ព្រមទាំងភាពទុកចិត្ត និងវិសាលភាពគ្របដណ្តប់ នៃការផ្គត់ផ្គង់អគ្គិសនី
២. រៀបចំ និងអនុវត្តផែនការមេសម្រាប់ ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកពហុបំណង
៣. ពង្រឹង និងអភិវឌ្ឍយន្តការគ្រប់គ្រងទីផ្សារពលកម្ម និងការបណ្តុះបណ្តាលជំនាញ
៤. អភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង៕OSR