នៅព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុមានកិច្ចប្រជុំដោះស្រាយករណីឈ្មោះ អឹុង គីមយូ ប្តឹងឈ្មោះ HA YAJIA ឈ្មោះហៅក្រៅ LOR HAN ភេទប្រុស ជនជាតិចិនជាអ្នកកាយដី ឈ្មោះ XING JIAN ភេទប្រុស ជនជាតិចិនប្រធានគ្រប់គ្រងក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន និងឈ្មោះ សារ៉ាត់ ភាន់ ភេទប្រុស ជនជាតិខ្មែរ ជំនួយការប្រធាន ពីបទលួច និងធ្វើឱ្យខូចខាតចេតនា(កាយអាចម៍ដី) ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត អភិបាលរងស្រុក និង មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។