នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យ និងសម្រេចប្លង់បណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថិតនៅសង្កាត់លេខ១ និង សង្កាត់លេខ៤ ក្រុងព្រះសីហនុ និង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ និង ឃុំសង្កាត់ផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរមានគោលបំណង ៖
-ធានាការគ្រប់គ្រងដី ការប្រើប្រាស់ដី ការអភិវឌ្ឍនគរូបនីយកម្មប្រកបដោយភាពវៃឆ្លាត ចីរភាព បរិយាបន្ន។
-ការពារសិទ្ធ និងផលប្រយោជន៍សាធារណៈនិងឯកជន ក្នុងការអភិវឌ្ឍនិងការសាងសង់។
-លើកកំពស់គុណភាព និងប្រសិទ្ធភាពនៃការកែលម្អ ការអភិវឌ្ឍនិងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅតំបន់ជុំវិញ។
-កំណត់ទិសដៅច្បាស់អំពីការអភិវឌ្ឍននៅពេលអនាគតប្រកបដោយភាពវៃឆ្លាត ចីរភាព និងបរិយាបន្ន។