នៅរសៀលថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនអនាម័យឆ្នេរចំនួន២៣នាក់ និងឆ្មាំសមុទ្រចំនួន១៩ នាក់ ។
ក្នុងឱកាសនោះឯកឧត្ដមក៏បានឧបត្ថម្ភដល់អ្នកអនាម័យឆ្នេរ និងឆ្មាំសមុទ្រក្នុងម្នាក់ៗទទួលបាន
– អង្ករ៤០គីឡូក្រាម
– ទឹកក្រូច ០២កេស
– ត្រីខ ០១យួរ
– ម៉ាសចំនួន ១ ដុំ
– ថវិកា ៥០.០០០រៀល ។