ព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម និងសមាជិកសមាជិកាសាខា បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋចំនួន ៨៦៥ គ្រួសារ នៅក្នុងស្រុកព្រៃនប់ ដោយក្នុងមួយគ្រួសារទទួលបាន៖
-ឃីត១សម្រាប់ (ភួយ១ មុង១ ក្រមា១ សារុង១)
– អង្ករ១បាវ = ២៥គីឡូក្រាម
-មី១កេស
– ត្រីខកំប៉ុង១យួរ =១០កំប៉ុង
– ទឹកស៊ីអីវ១យួរ = ៦ដប
– ទឹកសុទ្ធ១កេស
– ម៉ាស់១ប្រអប់
– ថវិកា ៥០,០០០ ៛ (ប្រាំម៉ឺនរៀល)។
ក្នុងឱកាសនោះដែរ ឯកឧត្ដមក៏បានធ្វើការផ្សព្វផ្សាយពីការអនុវត្តកម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ ជូនពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺ កូវីដ-១៩» របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។