នៅព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុមានកិច្ចប្រជុំជាមួយគណ:ប្រតិភូក្រសួងមហាផ្ទៃដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តការងារអត្រាកុលដ្ឋាន នៅតាមឃុំ សង្កាត់ ក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និង លោក ភៀន រចនា អនុប្រធាននាយកដ្ឋានអត្រាកុលដ្ឋាន ដោយមានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត អភិបាលរងក្រុង ស្រុក និង មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។