នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារត្រួតពិនិត្យអធិការកិច្ចហត្ថពលកម្មបរទេសឆ្នាំ ២០២០-២០២១ និងបទល្មើសដែលពាក់ព័ន្ធលើបំរាមរបស់រាជរដ្ឋាភិបាលក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយមានការចូលរួមពី ក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេស នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។