នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ប្រជុំពិនិត្យករណីឈ្មោះ ផាយ វឿន និងឈ្មោះ ម៉េង ផល្គុន ស្នើសុំកិច្ចអន្តរាគមន៍លើប្រជាពលរដ្ឋដែលបានសាងសង់ខ្ទម និងសំណង់រឹងមួយចំនួន នៅលើចំណីផ្លូវជាប់នឹងមុខរបងដីកម្មសិទ្ធិ មានទីតាំងនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានការចូលរួមពី
លោកអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង សង្កាត់ផងដែរ ។