ផ្លូវបេតុងប្រវែង៤,២០០ម ទទឹង៦ម និងស្ពានបេតុង មួយកន្លែងប្រវែង១៤,៥ម ទទឹង៦,៥ម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋស្រុកកំពង់សីលា ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរិ៍១៤កើត ខែពិសាខឆ្នាំច ពស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា ផ្លូវនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ សំរាប់បំពេញតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្តម បន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែន បានធ្វើអោយស្រុកទេសយើងមានការអភិវឌ្ឍគ្រប់វិស័យ។ ដូច្នេះសូមបន្តគាំទ្រសម្តេចតេជោហ៊ុន សែន ដើម្បីមានឱកាសអភិវឌ្ឍប្រទេសយើងអោយកាន់តែរីកចម្រើនថែមទៀត ។
ឯកឧត្តម យន្ត មីន ក៏បាន ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជាមួយរដ្ឋបាលគ្រប់ជាន់ថ្នាក់ក្នុងការអនុវត្ត្តន៏គោលនយោបាយទាំង ៩ចំណុច ស្តីពីភូមិ ឃុំមានសុវត្ថិភាព អោយបានផ្ជាប់ផ្ជួន និងរួមគ្នាគាំទ្ររាជរដ្ឋាភិបាលការពារសន្តិភាពអោយបានគង់វង្សដើម្បីបន្តអភិវឌ្ឍប្រទេសជាតិអោយរីកចម្រើនរុងរឿងថែមទៀត។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីបញ្ចប់ពិធីបើកការដ្ឋានធ្វើផ្លូវធ្វើស្ពាននេះ ឯកឧត្តម យន្ត មីន និងឯកឧត្តម ជាម ហ៊ីម បានអញ្ចើញទៅប្រគល់ស្រះទឹកចំនួនមួយទៀតជូនប្រជាជននៅភូមិគិរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន៕TR
(រូបភាព និងអត្ថបទ៖ក្រុមគេហទំព័ររដ្ឋបាលខេត្តព្រះសីហនុ)
ទស្សនាវីដេអូ៖
https://www.facebook.com/preahsihanoukprovincialadministration/videos/1908667162756703/