Home / ព័ត៌មានទូទៅ / វគ្គបណ្តុះបណ្តាល ជំនាញអភិវឌ្ឍសមត្ថភាព ដល់ន្ត្រីសាលាខេត្ត

វគ្គបណ្តុះបណ្តាល ជំនាញអភិវឌ្ឍសមត្ថភាព ដល់ន្ត្រីសាលាខេត្ត

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានបើក វគ្គបណ្តុះបណ្តាល ជំនាញ អភិវឌ្ឍ សមត្ថភាព ដល់ន្ត្រីសាលាខេត្ត សរុបចំនួន ២៩នាក់ ដែលបានរៀបចំឡើង ដោយមណ្ឌល អភិវឌ្ឍន៍ធនធាន មនុស្ស ខេត្តព្រះសីហនុ។

ក្នុងនោះលោក សុខន សាវុទ្ធ ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត បានចូលរួមជាអធិបតី បើកវគ្គ និងបានផ្តាំផ្ញើដល់មន្ត្រីគ្រប់រូប ដែលបានកំពុងសិក្សានេះ ត្រូវយកចិត្តទុកដាក់ ពីគ្រូឧទេសន៍ឱ្យទទួលលទ្ធផលល្អ ក្នុងរយៈពេលចំនួនបីថ្ងៃ ដោយចាប់ ផ្តើមពីថ្ងៃទី១៩-២២ ខែកក្កដាឆ្នាំ២០១៦។

កម្មវិធីបើកវគ្គមានគោលដៅសំខាន់ៗដូចខាងក្រោមៈ
-រៀបរាប់បានអំពីគោលវិធីសំរាប់អភិវឌ្ឍសមត្ថភាព
-រៀបរាប់បានអំពីអ្នកសម្របសម្រួល និងជំនាញហ្វឹកហ្វឺន
-បង្កើតកម្មវិធីកិច្ចតែងការ និងសំភារៈបណ្តុះបណ្តាល
-រៀបរាប់បានអំពីវិធីសាស្រ្តតាមបែបចូលរួមនិងជំនាញសម្រាប់ការសម្របសម្រួល
-រៀបរាប់បានអំពីបច្ចកទេសក្នុងការគ្រប់គ្រងវគ្គ។

បច្ចុប្បន្នកំណែទម្រង់ របស់រាជរដ្ឋភិបាល កាន់តែប្រសើរឡើង ដោយការបង្កើត មណ្ឌលអភិវឌ្ឍធនធានមនុស្សនេះ បាន បណ្តុះបណ្តាល ឲ្យមន្ត្រីមានសមត្ថភាព កាន់តែប្រសើរឡើងក្នុងការបំពេញការងារ ប្រចាំថ្ងៃរបស់មន្រ្តីគ្រប់រូប៕(ចន្ធី)

01 02 03 04 05 06