Home / ព័ត៌មានទូទៅ / ប្រជុំពិភាក្សាអំពីការងាររៀបចំគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍នាគរាជ នៅខេត្តព្រះសីហនុ

ប្រជុំពិភាក្សាអំពីការងាររៀបចំគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍នាគរាជ នៅខេត្តព្រះសីហនុ

ក្រសួងទេចរណ៍ និងរដ្ឋបាលខេត្ត ប្រជុំពិភាក្សាអំពីការងាររៀបចំគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍នាគរាជ នៅខេត្តព្រះសីហនុ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរពីជុំវិញពិភពលោកចូលមកកំសាន្តអោយបានកាន់តែច្រើនថែមទៀតនៅថ្ងៃអនាគត។  យោងតាមស្មារតីនៃ កិច្ចប្រជុំរសៀលថ្ងៃពុធ១១កើតខែពីសាខឆ្នាំច ពស២៥៦១ត្រូវនឹងថ្ងៃទី២៦ខែមេសាឆ្នាំ២០១៨ បានអោយដឹងថា ទីតាំងដែលរដ្ឋាភិបាលគ្រោងបង្កើតអោយទៅជាតំបន់អភិវឌ្ឍន៍ទេសចរណ៍នាគរាជនេះមានទំហំ២២១១ហិចតា មានទីតាំងនៅ

ភូមិសាស្ត្របឹងកង្កែប(ក្នុងភូមិអុងឃុំរាម)និងតំបន់ពយម៉ាចូវ(ក្នុងភូមិគគីរឃុំបិតត្រាំង)នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងទេសចរណ៍មានប្រសាសន៍ថា៖ គោលបំណងសំខាន់នៃការបង្កើតតំបន់ទេសចរណ៍នាគរាជនេះគឺដើម្បីបង្កើនអោយមានការទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោកចូលមកកំសាន្តនៅកម្ពុជាជាពិសេសខេត្តព្រះសីហនុ។
ឯកឧត្តម មានសុទិដ្ឋិនិយមថា ខេត្តព្រះសីហនុ អនាគតនឹងមានភ្ញៀវមកច្រើននិងមានការអភិវឌ្ឍលឿនជាងគេ ដោយហេតុថាខេត្តព្រះសីហនុ មានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្មនិងសេវាកម្មផ្សេងៗ។

ដំណាក់កាលនេះក្រុមការងារពិសេសេថ្នាក់ក្រសួងនិងថ្នាក់ខេត្តព្រះសីហនុ នឹងចុះកំណត់ទីតាំងជាក់ស្តែងនៃទីតាំងគ្រោងអភិវឌ្ឍជាតំបន់ទេសចរណ៍នាគរាជ ការរស់នៅ កាន់កាប់ដីធ្លីក្នុងតំបន់នោះរបស់ប្រជាជន សិក្សាផលប៉ះពាល់បរិស្ថាននិងសង្គម ដើម្បីរកដំណោះស្រាយជូនពួកគាត់អោយទទូួលបានផលប្រយោជន៍ដោយសមធម៌។

ក្នុងកំឡុងពេលនេះដែចំពោះអ្នកកាន់កាប់ដីនៅចំណុចទាំងនេះហាមលក់ផ្ទេរ និងចូលទៅទន្ទ្រានថ្មី។ ចំពោះបុគ្គលណាដែលល្មើសលួចទៅទន្ទ្រានកាន់កាប់ថ្មីនៅទីតាំងគោលដៅនេះអាចប្រឈមនឹងការចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕TR
(ដោយក្រុមគេហទំព័ររដ្ឋបាលខេត្តព្រះសីហនុ)

K1 K2 K3 K4 K5 K6 K7 K8 K9 K10 K11